ផ្សាយពាណិជ្ជកម្ម
មរតកជាតិ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

8
ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញ ដល់លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត

 


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញដល់ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងថ្នាក់ដឹកនាំ ១រូបទៀត គឺ លោក ផាន់ ច័ន្ទសាក់។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅមុននេះបន្តិច។

ការចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាននយោបាយដល់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ធ្វើឡើងក្រោយមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។

លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមលិខិតរបស់ លោក ប៉ុល ហំម និង លោក ផាន់ ច័ន្ទសាក់ ដែលស្នើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យ អ្នកដែលត្រូវបានហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយ ឡើងវិញ។ ដូច្នេះខ្ញុំបាទសូមស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»

មុននឹងមានការដាក់លិខិតស្នើសុំនីតិសម្បទានយោបាយឡើងវិញនេះ មានការលើកឡើងថា លោក ប៉ុល ហំម ទំនងជាទៅចូលរួមជាមួយនឹងគណបក្សកែទម្រង់កម្ពុជារបស់ លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងនេះក្តី លោក ប៉ុល ហំម មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល និងត្រូវបានចុចបិទជាច្រើនលើកច្រើនសារ។

ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថានិកមួយរូបនៃគណបក្សកែទម្រង់កម្ពុជា បានដឹងយ៉ាងច្បាស់អំពីការស្នើសុំនីតិសម្បទានយោបាយរបស់ លោក ប៉ុល ហំម ហើយមិនបដិសេធចំពោះព័ត៌មាននេះឡើយ។ ប៉ុន្តែលោកទុកឱ្យលោក ប៉ុល ហំម ជាអ្នកប្រកាសអំពីរឿងនេះប្រាប់មហាជនដោយខ្លួនឯង។

កាលពីពាក់កណ្តាលខែមុន លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និង លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា រួមទាំងថ្នាក់ដឹកនាំអតីតគណបក្សនេះ ចំនួន៥រូបផ្សេងទៀត ក៏ទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញផងដែរ បន្ទាប់ពីដាក់លិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ។ អ្នកដែលទទួលបាននីតិសម្បទាធ្វើនយោបាយនេះ ភាគច្រើនជាមនុស្សស្និទ្ធនឹង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម និងទី២៤៖ លោក ផាន់ ច័ន្ទសាក់៕


អភិបាលខេត្តកំពង់ចាម បន្ដផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារតុកាត់ នៃរោងចក្រជូហួយ នៅស្រុកជើងព្រៃ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩



 (កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម អគារតុកាត់ នៃរោងចក្រ ជូ ហួយ ហ៊្វូតវែ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ក្រោយរកឃើញកម្មករ កម្មការិនីឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបានអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា ទីតាំងអគារក្នុងរោងចក្រនេះ ត្រូវផ្អាកសកម្មភាពបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម៖



រដ្ឋបាលខេត្តស្ទឹងត្រែង៖ ម្តាយ និងកូន២នាក់ កើតកូវីដ១៩ ក្រោយធ្វើដំណើរពីខេត្តស្វាយរៀង

 


(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានជូនដំណឹងថា មានម្តាយ និងកូន ២នាក់ ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ ដោយឧបករណ៍តេស្តរហ័ស ក្រោយពីពួកគេធ្វើដំណើរចេញពីខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែឧសភានេះ។

បើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន ទទួលបាន បញ្ជាក់ថា អ្នកទាំងពីរមានទីលំនៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖



ខេត្តកំពង់ឆ្នាំង រកឃើញនិងបង្ហាញអត្តសញ្ញាណ អ្នកកើតកូវីដ៣នាក់ទៀត




 (កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែឧសភានេះ បានសេចក្ដី ប្រកាសព័ត៌មានស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត និងបង្ហាញអត្តសញ្ញាណ ពួកគេផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន  ទទួលបាន។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ ក្នុងរយៈពេល ១៤ថ្ងៃមុន និងទៅពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ឬមណ្ឌលសុខភាពដែលនៅជិតបំផុត៕





លោកស្រី ពេជ ចន្ទមុន្នី ចុះត្រួតពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅតាមមណ្ឌលក្នុងខណ្ឌបឹងកេងកង

 


(ភ្នំពេញ)៖ លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះត្រួតពិនិត្យនៃដំណើរការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងជួបសំណេះសំណាល ជាមួយក្រុមគ្រូវពេទ្យស្ម័គ្រចិត្តព្រមទាំងក្រុមការងារ ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ លោកស្រី ពេជ ច័ន្ទមុនី បានចុះសួរសុខទុក្ខ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅមណ្ឌលអនុវិទ្យាល័យទួលស្លែង ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងមណ្ឌលវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

នៅក្នុងឱកាសនោះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមមណ្ឌលនីមួយៗ សូមមេត្តាគោរពតាមការណែនាំរបស់មន្ត្រី គ្រូពេទ្យ និងក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ទាំងអស់គ្នា គឺអនុវត្តន៍តាមការណែនាំ «៣ការពារ និង៣កុំ»៕


លោក កែវ រតនៈ នាំយកថវិកាជាង២៧ម៉ឺនដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន


(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកថវិកា របស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជន និងក្រុមហ៊ុននានាសរុបចំនួន ២៧ម៉ឺនដុល្លារ និង២១លាន៤០ម៉ឺនរៀល ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»

ពិធីប្រគល់-ទទួល ថវិកាខាងលើ ត្រូវបានធ្វើឡើងនៅស្នាក់ការសាខាកាកបាទក្រហមខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍, ហិរញ្ញឹក, លេខាធិការ ក្នុងជួរគណៈកម្មាធិការសាខាមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោក កែវ រតនៈ បានសម្តែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា និងថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញតួនាទី លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ទទួលបានជោគជ័យ ហើយបានធ្វើការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ងាយរងគ្រោះ និងគ្រោះមហន្តរាយផ្សេងៗបានទាន់ពេលវេលា និងជួយគាំទ្រដល់សកម្មភាពការងារមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បន្តទៀត ជាពិសេសក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩។

លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងសហការី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក កែវ រតនៈ និងលោកស្រី ព្រមទាំងតំណាងក្រុមហ៊ុន និងសប្បុរសជននានា ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជួយទ្រទ្រង់ និងអបអរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។

លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំយើងបានរៀបចំពិធី ដើម្បីអបអរ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម តែក្នុងកាលៈទេសៈ នៃការរីករាលដាលជំងឺកូវីដ១៩ យើងបានផ្អាកជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។

តែទោះជាយ៉ាងណាក្តីលោក កែវ រតនៈ និងលោកស្រី ព្រមទាំងសហការី បានបន្តចូលរួមចំណែកយ៉ាងសកម្ម ដល់សកម្មភាពការងារមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ជាក់ស្តែងសម្រាប់ឆ្នាំនេះផ្ទាល់ លោកបានខិតខំ និងស្វែងរកធនធាន ពីបណ្តាក្រុមហ៊ុន និងសប្បុរសជននានា ដែលទទួលបានថវិកា សរុបចំនួន ២៧ម៉ឺនដុល្លារ និង២១លាន៤០ម៉ឺនរៀល សម្រាប់ជួយដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សបញ្ចាក់ឱ្យឃើញអំពីទឹកចិត្ត និងស្មារតីមនុស្សធម៌ពិតប្រាកដ និងសន្យាយកថវិកាទាំងអស់នេះ ទៅប្រើប្រាស់ស្របទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ស្របតាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»


គម្រោងស្ថានីយវារីអគ្គិសនីឫស្សីជ្រុំក្រោមនៅប្រទេសកម្ពុជាដែលសាងសង់ដោយក្រុមហ៊ុន China Huadian Corportation LTD ប្រទេសចិនជាការអភិវឌ្ឍបៃតង និងផ្តល់សុភមង្គលជូនប្រជាជន

 


(ប៉េកាំង)៖ គម្រោងស្ថានីយវារីអគ្គិសនីស្ទឹងស្ទឹងឫស្សីជ្រុំក្រោមនៅប្រទេសកម្ពុជាដែលសាងសង់ដោយក្រុមហ៊ុនចិន ឈ្មោះ China Huadian Corportation LTD មានទីតាំងស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុងដែលមានចម្ងាយ ៣៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញនៃកម្ពុជា។ នៅលើទំនប់វារីអគ្គិសនីបានសរសេរពាក្យស្លោក មួយម៉ាត់ដោយប្រើភាសាចិននិងភាសាខ្មែរថា «អភិវឌ្ឍវារីអគ្គិសនី ផ្តល់សុភមង្គលជូនប្រជាជន» ពាក្យនេះបាននិងកំពុងនិទានអំពីរឿងរ៉ាវរបស់ក្រុមហ៊ុនចិនដែលជួយ កម្ពុជាអភិវឌ្ឍថាមពលបៃតង ជំរុញឱ្យសេដ្ឋកិច្ចរីកចម្រើនព្រមទាំងផ្តល់ផលប្រយោជន៍និងសុភមង្គលដល់ប្រជាជនក្នុងតំបន់។

លោក Luo Jianhua នាយករងផ្នែកបច្ចេកទេសនៃក្រុមហ៊ុនសាងសង់គម្រោងស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមបានប្រាប់អ្នកសារព័ត៌មានថាក្រុមហ៊ុនបាន អនុវត្តតាមទស្សនៈអភិវឌ្ឍន៍បៃតងរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិន ប្រកាន់ខ្ជាប់ការចាត់ទុកការសាងសង់សំណង់វិស្វកម្ម និងការពារបរិស្ថានជាចំណុចសំខាន់ដូចគ្នា ការពារសត្វព្រៃ ដាំដើមឈើឡើងវិញដោយទាន់ពេលវេលា ដើម្បីបង្កើតជាតំបន់បៃតងដែលមានទឹក និងភ្នំព័ន្ធជុំវិញ។

ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមប្រកាន់ខ្ជាប់ទស្សនៈ «កសាងពិភពលោកដ៏ស្រស់ស្អាត» ក្នុងការសាងសង់និងដំណើរប្រតិបត្តិនៃគម្រោង។ ចាប់ពីស្ថានីយ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមត្រូវបានដាក់ឱ្យដំណើរការមកបានប្រែក្លាយថាមពលរបស់ទឹកទន្លេទៅជាថាមពេលបៃតងមិនចេះរីងស្ងួតនិងបានចូលរួមចំណែក យ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសន្សំសំចៃថាមពល និងកាត់បន្ថយការបញ្ចេញសារធាតុបំពុលរបស់កម្ពុជា។

ស្ថានីយវារីអគ្គិសនីឫស្សីស្ទឹងជ្រុំក្រោមមិនត្រឹមតែជាគម្រោងថាមពលប៉ុណ្ណោះទេ វាក៏ជាគម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ ស្ថានីយវារីអគ្គិសនី នេះបានជួលនិយោជិតជាច្រើនដែលជាអ្នករស់នៅក្នុងតំបន់នោះ ដើម្បីផ្តល់ឱកាសការងារដល់ប្រជាជនក្នុងតំបន់ និងលើកកម្ពស់នូវកម្រិតជីវភាពរស់នៅ របស់ប្រជាជនក្នុងតំបន់។

យោងតាមការឧទ្ទេសនាមរបស់លោក Luo Jianhua បានឱ្យដឹងថាចាប់ពីគម្រោងនេះបានដាក់ឱ្យដំណើរការមក ក្រុមហ៊ុនបានស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងតំបន់។ ឧទាហរណ៍ដូចជាអនុវត្តតាមរូបមន្ត «ទ្រឹស្តីមុខវិជ្ជាជំនាញ+កម្មសិក្សាការងារ» ដើម្បីស្វែងរកវិធីសាស្ត្រសម្រាប់ បណ្តុះបណ្តាលធនធានមនុស្សនៅក្នុងតំបន់ និងលើកកម្ពស់កម្រិតជំនាញឯកទេសនិងគុណភាពវិជ្ជាជីវៈនៃនិយោជិតកម្ពុជាតាមរយៈនិយោជិតកម្ពុជាឈ្មោះ គាត មករា ដែលជាអ្នកប្រចាំការក្នុងបន្ទប់បញ្ជាការកណ្តាលនៃស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោមបាននិយាយថា «ប្រព័ន្ធបញ្ជាការក្នុងបន្ទប់បញ្ជាការកណ្តាលជាប្រព័ន្ធ ភាសាចិន។

ពេលខ្ញុំមិនចេះបញ្ជា មិត្តរួមការងារចិនរបស់ខ្ញុំតែងតែជួយខ្ញុំយ៉ាងរាក់ទាក់កក់ក្តៅ ហើយឥឡូវនេះខ្ញុំបានរៀនចេះហើយអាចបញ្ជាប្រព័ន្ធនេះ ដោយម្នាក់ឯងយ៉ាងស្ទាត់ជំនាញ៕