ផ្សាយពាណិជ្ជកម្ម
មរតកជាតិ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

8
ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ

 (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសសម្រេចឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១តទៅ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានផ្លូវការនៅរសៀលថ្ងៃនេះ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ និងទទូចឲ្យគណៈកម្មការផ្សាររដ្ឋទាំងអស់ អាជីវករ និងអតិថិជន ត្រូវរួមគ្នាចូលរួមទប់ស្កាត់តាមវិធានការសុខាភិបាល និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ឲ្យមានប្រសិទ្ធភាព ហើយបើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានការករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ។

អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់នោះឡើយ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕




0 Comments:

Post a Comment