ផ្សាយពាណិជ្ជកម្ម
មរតកជាតិ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

8
ផ្សាយពាណិជ្ជកម្ម
អធិបតី និង រាស្ត្រ……មានទទួលផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល ភូមិព្រែករាំង សង្កាត់កពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល រាជធានីភ្នំពេញ / Tel: 012725285 – 069725285 ...>

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញ ដល់លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត

 


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់នីតិសម្បទាននយោបាយឡើងវិញដល់ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) និងថ្នាក់ដឹកនាំ ១រូបទៀត គឺ លោក ផាន់ ច័ន្ទសាក់។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន  ទទួលបាននៅមុននេះបន្តិច។

ការចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាននយោបាយដល់លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ធ្វើឡើងក្រោយមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីពួកគេបានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។

លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

តាមលិខិតរបស់ លោក ប៉ុល ហំម និង លោក ផាន់ ច័ន្ទសាក់ ដែលស្នើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យ អ្នកដែលត្រូវបានហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយ ឡើងវិញ។ ដូច្នេះខ្ញុំបាទសូមស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»

មុននឹងមានការដាក់លិខិតស្នើសុំនីតិសម្បទានយោបាយឡើងវិញនេះ មានការលើកឡើងថា លោក ប៉ុល ហំម ទំនងជាទៅចូលរួមជាមួយនឹងគណបក្សកែទម្រង់កម្ពុជារបស់ លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងនេះក្តី លោក ប៉ុល ហំម មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល និងត្រូវបានចុចបិទជាច្រើនលើកច្រើនសារ។

ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថានិកមួយរូបនៃគណបក្សកែទម្រង់កម្ពុជា បានដឹងយ៉ាងច្បាស់អំពីការស្នើសុំនីតិសម្បទានយោបាយរបស់ លោក ប៉ុល ហំម ហើយមិនបដិសេធចំពោះព័ត៌មាននេះឡើយ។ ប៉ុន្តែលោកទុកឱ្យលោក ប៉ុល ហំម ជាអ្នកប្រកាសអំពីរឿងនេះប្រាប់មហាជនដោយខ្លួនឯង។

កាលពីពាក់កណ្តាលខែមុន លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និង លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា រួមទាំងថ្នាក់ដឹកនាំអតីតគណបក្សនេះ ចំនួន៥រូបផ្សេងទៀត ក៏ទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញផងដែរ បន្ទាប់ពីដាក់លិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ។ អ្នកដែលទទួលបាននីតិសម្បទាធ្វើនយោបាយនេះ ភាគច្រើនជាមនុស្សស្និទ្ធនឹង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។

រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិតេយ្យ, ទី២១៖ លោក ឡុង គឹមឃន, ទី២២៖ លោកស្រី យង់ ផាន់ណេត, ទី២៣៖ លោក ប៉ុល ហំម និងទី២៤៖ លោក ផាន់ ច័ន្ទសាក់៕


0 Comments:

Post a Comment